
संस्कृतोपदेशः

नभसो भूषणं चन्द्रो नारीणां भूषणं पतिः।
पृथिव्या भूषणं राजा विद्या सर्वस्य भूषणम्॥
ព្រះចន្ទចែងចាំងជាលម្អមេឃ ស្វាមីគួរត្រេកជាលម្អស្រី
ព្រះរាជាជាលម្អផែនដី វិជ្ជាជាស្រីសួស្តីសព្វមនុស្ស។
ឧបទេសទី១
ឧបទេសទី២
माता शत्रुः पिता वैरी येन बालो न पाठितः।
न शोभते सभामध्ये हंसमध्ये बको यथा॥
មានកូនមិនឱ្យកូនសូត្ររៀន ចំណេះរបៀនការនានា
មាតាលោកថាជាវេរា បិតាទុកជាសត្រូវធំ ។
កូនពេញរូបពាលពត់មិនឡើង ហៅថាមិនថ្កើងក្នុងជំនុំ
ប្រៀបដូចកុកគ្រោងចូលទ្រនំ កណ្តាលជំនុំនៃរាជហង្ស។
ឧបទេសទី៣
पुस्तकस्था च या विद्या परहस्ते च यद्धनम्।
कार्यकाले समायाते न सा विद्या न तद्धनम्॥
បើវិជ្ជាមានតែក្នុងសៀវភៅ ទ្រព្យធនមាននៅដៃអ្នកដទៃ
ដល់ពេលត្រូវការនោះពុំប្រពៃ ទ្រព្យធននោះនៃហៅគ្មានហោង។
ឧបទេសទី៤
सुखार्थी चेत् त्यजेद्विद्यां विद्यार्थी चेत् त्यजेत् सुखम्।
सुखार्थिनः कुतो विद्या कुतो विद्यार्थिनः सुखम्॥
បើចង់ស្រណុកកុំបាច់សិក្សា ចង់បានវិជ្ជាត្រូវលះក្តីសុខ
វិជ្ជាម្តេចមានដល់អ្នកស្រណុក ម្តេចមានក្តីសុខដល់អ្នកសិក្សា។
ឧបទេសទី៥
क्षणशः कणशश्चैव विद्यामर्थं च साधयेत् ।
क्षणत्यागे कुतो विद्या कणत्यागे कुतो धनम्॥
ពេលមួយរំពេចបន្តិចម្តង វិជ្ជាទ្រព្យផងសម្រេចបាន
លះបង់ខណៈអាក់ខកខាន វិជ្ជាទ្រព្យបានមកពីណា។
ឧបទេសទី៦
आचार्यात् पादमादत्ते पादं शिष्य: स्वमेधया।
पादं सब्रह्मचारिभ्य: पादं कालक्रमेण च॥
សិស្សបានទទួលនូវបាទមួយ ដោយមានជំនួយពីអាចារ្យ
ឯបាទទីពីរបានដោយសារ គំនិតប្រាជ្ញារបស់ខ្លួន។
បាទទីបីបានពីមិត្រភក្តិ ស្និទ្ធស្នាលរួមរក្សមួយចំនួន
បន្ទាប់មកទៀតបាទទីបួន បានដោយគាប់ជួនគួរតាមកាល។
ឧបទេសទី៧
स्वगृहे पूज्यते मूर्खः स्वग्रामे पूज्यते प्रभुः।
स्वदेशे पूज्यते राजा विद्वान् सर्वत्र पूज्यते॥
អ្នកល្ងង់ធំបានតែក្នុងផ្ទះខ្លួន អ្នកមានមាំមួនក្នុងភូមិអាត្មា
គេបូជាស្តេចតែក្នុងរដ្ឋា អ្នកមានវិជ្ជានោះទើបសព្វកាល។
ឧបទេសទី៨
सत्यं माता पिता ज्ञानं धर्मो भ्राता दया सखा।
शान्तिः पत्नी क्षमा पुत्रः षडेते मम बान्धवाः॥
សច្ចៈជាម្តាយញាណជាបិតា ធម៌ជាភាតាករុណាជាមិត្រ
ក្តីស្ងប់ប្រពន្ធខន្តីកូនស្និទ្ធ ប្រាំមួយនេះពិតជាពៅពង្សខ្ញុំ។
ឧបទេសទី៩
धर्मो जयति नाधर्मः सत्यं जयति नानृतम्।
क्षमा जयति न क्रोधो देवो जयति नासुरः॥
ធម៌ល្អតែងឈ្នះនូវអស់អធម៌ សច្ចៈបវរឈ្នះពាក្យភូតព្រាង
អំណត់អត់ឱនឈ្នះកោងតូងតាង ទេវតាបុណ្យសាងឈ្នះអស់អសុរ។
ឧបទេសទី១០
लक्ष्मीर्वसति जिह्वाग्रे जिह्वाग्रे मित्रबान्धवाः।
बन्धनं चैव जिह्वाग्रे जिह्वाग्रे मरणं ध्रुवम्॥
លក្ស្មីនៅត្រង់ចុងអណ្ដាត ផៅពង្សមិត្រញាតិស្មោះមេត្រី
ដោយសារអណ្ដាតអាទិ៍សម្ដី កើតសុខសួស្ដីល្អកន្លង ។
អណ្ដាតគ្រលាស់ខុសប្រក្រតី គ្រោតគ្រាតអប្រិយកើតសៅហ្មង
ជាប់គុកច្រវាក់ឬស្លាប់ផង ទៀងទាត់តែម្ដងព្រោះអណ្ដាត ។
ឧបទេសទី១១
प्रियवाक्यप्रदानेन सर्वे तुष्यन्ति जन्तवः।
तस्मात्तदेव वक्तव्यं वचने का दरिद्रता॥
បិយវាចាផ្អែមពីរោះ មិនមានហ្មងមោះកន្ទួលចិត្ត
សត្វផងត្រេកអរស្មោះសរពិត រួមរស់ស្នេហ៍ស្និទ្ធចិត្តមេត្រី ។
ហេតុនោះត្រូវពោលពាក្យទន់ភ្លន់ មិនមានស្រាលធ្ងន់ទ័លក្រអ្វី
ដោយគ្រាន់តែពោលពាក្យសំដី សម្ដែងវចីប្រីយ៍វាចា ។
ឧបទេសទី១២
हस्तस्य भूषणं दानं सत्यं कण्ठस्य भूषणम्।
श्रोत्रस्य भूषणं शास्त्रं भूषणैः किं प्रयोजनम्॥
ទានជាលំអនៃហត្ថា ពាក្យពិតសត្យាជាលំអក
សាស្រ្តាវិជ្ជាដ៏បវរ ចាត់ជាលំអនៃសោតា ។
តើមានប្រយោជន៍ដូចម្ដេចដែរ សូមប្រាជ្ញជួយកែស្រាយបញ្ហា
លំអទាំងឡាយបីប្រការ មានក្នុងតម្រាលោកចារចែង ។
ឧបទេសទី១៣
दिवा पश्यति नोलूकः काको नक्तं न पश्यति।
विद्याविहीनो मूढस्तु दिवा नक्तं न पश्यति॥
សត្វមៀមមិនឃើញក្នុងពេលថ្ងៃ ក្អែកតាមប្រល័យចាំផ្ដន្ទា
ពេលយប់មិនឃើញក្អែកខ្លួនវា ពួកជនអន្ធាមិនឃើញពិត។
សូន្យចាកវិជ្ជាមិនដឹងគ្រប់ ទាំងថ្ងៃទាំងយប់សែនងងឹត
មិនឃើញសូរ្យសែងព្រះអាទិត្យ ពិនិត្យដឹងកាលតាមសម្គាល់។
ឧបទេសទី១៤
विद्या ददाति विनयं विनयाद्याति पात्रताम्।
पात्रत्वाद्धनमाप्नोति धनाद्धर्मं ततः सुखम्॥
វិជ្ជាឱ្យនូវវិន័យច្បាប់ សម្រាប់ឈានទៅភាពថ្លៃថ្នូរ
សមជាបុរសអ្នកគំរូ គិតគូកសាងសង្គមជាតិ ។
បានទ្រព្យព្រោះភាពជាបុរស ល្អឥតមានខ្ចោះប្រឹងខ្មីឃ្មាត
បានធម៌ព្រោះទ្រព្យស្របមារយាទ តទៅមុខទៀតសុខជាផល ។
ឧបទេសទី១៥
रूपयौवनसम्पन्ना विशालकुलसम्भवाः ।
विद्याहीना न शोभन्ते निर्गन्धा इव किंशुकाः॥
កុលបុត្របរិបូណ៌ដោយរូបទ្រង់ កើតក្នុងត្រកូលបកសក្ដា
ឆោតឆៅខ្លះមិនចេះសិល្ប៍សាស្រ្ដា ប្រៀបដូចជាផ្កាចារចាំងឥតក្លិនភ្ញី។
ឧបទេសទី១៦
विदेशेषु धनं विद्या व्यसनेषु धनं मतिः ।
परलोके धनं धर्मः शीलं सर्वत्र वै धनम् ॥
វិជ្ជាជាទ្រព្យក្នុងប្រទេសផ្សេង មតិយល់ឈ្វេងជាទ្រព្យផ្ទាល់កាយ
សម្រាប់ការពារក្ដីអន្តរាយ ក្នុងទីជិតឆ្ងាយទូទៅនានា ។
ព្រះធម៌ជាទ្រព្យក្នុងលោកខាងមុខ សីលទុកជាទ្រព្យកប់ក្នុងទ័យា
គ្រប់ទីទាំងពួងក្នុងភពនានា សម្រាប់គ្រប់គ្នាប្រតិបត្តិតាម ។


កំពុងធ្វើបច្ចុប្បន្នភាពបណ្ដោះអាសន្ន
គន្ថាល័យ
ក្នុងគេហទំព័រនេះ ខ្ញុំបានប្រមូលយកសៀវភៅកម្មវិធីសិក្សាថ្នាក់ជាតិ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងសៀវភៅនានា មកតម្កល់ទុកក្នុងទីនេះ ដើម ្បីចែករំលែកដោយឥតគិតថ្លៃ...